The Orange Door

ភាសាខ្មែរ

ព័ត៌មានជាភាសា ខ្មែរ

សេវាកម្ម Orange Door ផ្ដល់ជំនួយ និងការគាំទ្រសម្រាប់អំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាគ្រួសារនានាដែលត្រូវការការគំាទ្រផ្នែកសុខុមាលភាព និងការអភិវឌ្ឍន៍របស់កុមារ។

ពេលខ្លះរឿងរ៉ាវនានាដែលកើតមាននៅផ្ទះ ឬស្ថិតនៅក្នុងទំនាក់ទំនងដែលមិនល្អ ហើយអ្នកត្រូវការជំនួយ និងការគំាទ្រមួយចំនួន។ សេវាកម្ម Orange Door នៅទីនេះដើម្បីស្ដាប់អ្នក និងជួយអ្នកដើម្បីទទួលបានការគាំទ្រដែលអ្នកត្រូវការបានលឿន និងងាយស្រួល។

ប្រសិនបើអ្នកស្ថិតនៅក្នុងគ្រោះថ្នាក់បន្ទាន់ សូមហៅទូរសព្ទទៅលេខសូន្យបីដង (000)។

សេវាកម្ម Orange Door អាចជួយបាន ប្រសិនបើ៖
 • អ្នកត្រូវការជំនួយជាមួយនឹងការចិញ្ចឹមបីបាច់កូន ឬអ្នកព្រួយបារម្ភអំពីសុខុមាលភាព ឬការវិវត្តន៍របស់កុមារ ឬមនុស្សវ័យក្មេង។
 • អ្នកណាម្នាក់ដែលជិតស្និទ្ធនឹងអ្នក កំពុងធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច ឬមិនមានសុវត្ថិភាព ដូចជាដៃគូ អតីតដៃគូ សមាជិកគ្រួសារ ឬអ្នកថែទាំរបស់អ្នក។
 • អ្នកជាកុមារ ឬមនុស្សវ័យក្មេងដែលមិនមានអារម្មណ៍ថាមានសុវត្ថិភាព ឬមិនទទួលបានការថែទាំ។
 • អ្នកប្រឈមនឹងហានិភ័យនៃអាកប្បកិរិយារំលោភបំពាន ឬត្រួតត្រា ឬអ្នកត្រូវការជំនួយជាមួយនឹងអាកប្បកិរិយាទាំងនេះនៅផ្ទះ ឬនៅក្នុងទំនាក់ទំនង។
 • អ្នកព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកណាម្នាក់ដែលអ្នកស្គាល់។
 • អ្នកបានជួបប្រទះអំពើហិង្សាក្នុងគ្រួសារ រួមមានអាកប្បកិរិយាត្រួតត្រាដូចជាអ្នកណាម្នាក់តាមដានអ្នកទៅកន្លែងណា អ្នកទៅជួបអ្នកណា ឬរបៀបដែលអ្នកចំណាយប្រាក់។

សេវាកម្ម Orange Door អាចជួយបានតាមរយៈ៖
 • ការស្ដាប់អ្នក និងឮពីអ្វីដែលជាការព្រួយបារម្ភរបស់អ្នក។
 • ការធ្វើការជាមួយអ្នកដើម្បីកំណត់អំពីជំនួយ និងការគាំទ្រដែលអ្នកត្រូវការ។
 • ការគាំទ្រអ្នកជាមួយនឹងសុខុមាលភាព និងការវិវត្តន៍របស់កុមារ និងមនុស្សវ័យក្មេង។
 • ការជួយអ្នកឱ្យបង្កើតផែនការសុវត្ថិភាពដើម្បីរក្សាអ្នក និងកូនៗរបស់អ្នកឱ្យមានសុវត្ថិភាព។
 • ការភ្ជាប់អ្នកទៅសេវាកម្មនានាដែលអាចជួយបាន ដូចជាការប្រឹក្សាយោបល់ កន្លែងស្នាក់នៅ ការគាំទ្រអំពើហិង្សាក្នុងគ្រួសារ សេវាកម្មសុខភាពផ្លូវចិត្ត និងសេវាកម្មថ្នាំញៀននិងគ្រឿងស្រវឹង ក្រុមចិញ្ចឹមបីបាច់កូន សេវាកម្មនានាសម្រាប់កុមារ ជំនួយផ្នែកហិរញ្ញវត្ថុ ឬជំនួយផ្លូវច្បាប់។
 • ការគាំទ្រអ្នកឱ្យចូលប្រើប្រាស់ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយលើការរស់នៅជាមូលដ្ឋាន និងការចំណាយផ្សេងៗទៀត។
 • ការធ្វើការជាមួយអ្នកដើម្បីជួយអ្នកឱ្យផ្លាស់ប្ដូរ ប្រសិនបើអ្នកកំពុងប្រើអាកប្បកិរិយារំលោភបំពាន ឬអាកប្បកិរិយាត្រួតត្រានៅផ្ទះ ឬនៅក្នុងទំនាក់ទំនង។

តើខ្ញុំអាចចូលប្រើប្រាស់សេវាកម្ម Orange Door បានយ៉ាងដូចម្ដេច?
សេវាកម្ម Orange Door បើកពីម៉ោង 9 ព្រឹក ដល់ម៉ោង 5 ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (បិទនៅថ្ងៃឈប់សម្រាកសាធារណៈ)។

ស្វែងរកតាមទីតាំង ឬលេខកូដប្រៃសណីយ៍ ដើម្បីស្វែងរកសេវាកម្មនៅតាមតំបន់របស់អ្នក។

សេវាកម្ម Orange Door អាចធ្វើការជាមួយអ្នក ប្រសិនបើអ្នកប្រើប្រាស់ឧបករណ៍ជំនួយក្នុងការធ្វើទំនាក់ទំនង ឬត្រូវការអ្នកបកប្រែផ្ទាល់មាត់ រួមមាន Auslan។

ខ្ញុំត្រូវការអ្នកបកប្រែផ្ទាល់មាត់
អនុញ្ញាតឱ្យសេវាកម្មនេះដឹងប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់។ អនុញ្ញាតឱ្យសេវាកម្មនេះដឹង៖
 • លេខទូរសព្ទរបស់អ្នក
 • ភាសារបស់អ្នក 
 • ពេលដែលមានសុវត្ថិភាពដើម្បីហៅទូរសព្ទ។ 

បន្ទាប់មកអ្នកបកប្រែផ្ទាល់មាត់នឹងហៅទូរសព្ទទៅអ្នកវិញ។ 

តើ Orange Door ជាសេវាកម្មត្រូវបានរចនាឡើងសម្រាប់ខ្ញុំឬ?
សេវាកម្ម Orange Door ស្វាគមន៍មនុស្សដែលមកពីគ្រប់អាយុ យ៉េនឌ័រ ចំណង់ផ្លូវភេទ វប្បធម៌ និងសមត្ថភាព។ ចំណង់ចំណូលចិត្តផ្នែកវប្បធម៌ និងសាសនាទាំងអស់ត្រូវបានគោរព។ អនុញ្ញាតឱ្យបុគ្គលិកធ្វើការដឹង ប្រសិនបើអ្នកពេញចិត្តធ្វើការជាមួយបុគ្គលិកធ្វើការជាបុរស ឬស្ត្រី។ សេវាកម្ម Orange Door ធ្វើការជាមួយសេវាកម្មពហុវប្បធម៌ សេវាកម្ម LGBTI និងសេវាកម្មជនពិការនានា ដើម្បីបំពេញទៅតាមតម្រូវការរបស់បុគ្គល និងគ្រួសារនានា។ បុគ្គលិកនឹងផ្ដល់ព័ត៌មានឱ្យអ្នកនូវជម្រើសនានា និងភ្ជាប់អ្នកទៅសេវាកម្មនានាដែលអ្នកត្រូវការ។

ប្រសិនបើអ្នកជាជនចំណាកស្រុក ឬជនភៀសខ្លួន ឬមិនមានលំនៅដ្ឋានអចិន្ត្រៃយ៍ យើងនៅតែអាចជួយអ្នកបាន។ កុំភ័យខ្លាចក្នុងការស្វែងរកការគាំទ្រដោយសារស្ថានភាពចំណាកស្រុករបស់អ្នក។ នេះជាសេវាកម្មឥតគិតថ្លៃ។ អនុញ្ញាតឱ្យបុគ្គលិកធ្វើការរបស់ Orange Door ដឹង ប្រសិនបើអ្នកពេញចិត្តពិភាក្សាអំពីស្ថានភាពរបស់អ្នកតាមទូរសព្ទ ឬដោយជួបមុខផ្ទាល់។

តើខ្ញុំត្រូវទៅកន្លែងណា នៅពេលសេវាកម្ម Orange Door មិនបើកដំណើរការ?  
សូមទាក់ទងសេវាកម្មដូចខាងក្រោមនៅក្រៅម៉ោងធ្វើការទាំងនេះ៖
 • សេវាកម្មបញ្ជូនបន្តរបស់បុរស តាមលេខ 1300 766 491 (ម៉ោង 8 ព្រឹក-ម៉ោង 9 ល្ងាច ថ្ងៃចន្ទ-ថ្ងៃសុក្រ និងម៉ោង 9 ព្រឹក-ម៉ោង 6 ល្ងាច នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកសាធារណៈ) (សេវាកម្មប្រឹក្សាយោបល់តាមទូរសព្ទទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ ព័ត៌មាន និងសេវាកម្មបញ្ជូនបន្តរបស់បុរស)
 • ជំហានមានសុវត្ថិភាព (Safe Steps) គឺជាសេវាកម្មគាំទ្រមួយសម្រាប់ជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារលេខ 1800 015 188 (24 ម៉ោង, 7 ថ្ងៃ ក្នុងមួយសប្ដាហ៍)។ អ្នកក៏អាច អ៊ីមែលទៅ Safe Steps ឬប្រើប្រាស់ សេវាកម្មគាំទ្រតាមវិបឆាតបន្តផ្ទាល់ផងដែរ
 • បណ្ដាញទូរសព្ទជំនួយជនរងគ្រោះពីបទឧក្រិដ្ឋ (សម្រាប់ជនរងគ្រោះទាំងអស់ពីបទឧក្រិដ្ឋ និងជនរងគ្រោះជាបុរសពេញវ័យនៃអំពើហិង្សាក្នុងគ្រួសារ) លេខ  1800 819 817 ឬផ្ញើសារជាអត្ថបទទៅលេខ 0427 767 891 (ម៉ោង 8 ព្រឹក-ម៉ោង 11 ល្ងាច, រៀងរាល់ថ្ងៃ)
 • បណ្ដាញទូរសព្ទវិបត្តិរំលោភបំពានផ្លូវភេទ (Sexual Assault Crisis Line) គឺសម្រាប់ជនរងគ្រោះដោយការរំលោភបំពានផ្លូវភេទ លេខ 1800 806 292 (24 ម៉ោង, 7 ថ្ងៃ ក្នុងមួយសប្ដាហ៍)

ប្រសិនបើអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតដែលស្ថិតនៅក្នុងគ្រោះថ្នាក់បន្ទាន់ សូមហៅទូរសព្ទទៅលេខសូន្យបីដង (000) សម្រាប់ជំនួយក្នុងគ្រាអាសន្ន។
 
មតិកែលម្អ និងឯកជនភាព
អ្នកអាចផ្ដល់មតិកែលម្អអំពីបទពិសោធន៍របស់អ្នកជាមួយសេវាកម្ម Orange Door ដោយប្រើ ទម្រង់បែបបទមតិកែលម្អតាមអនឡាញ នៅឯ orangedoor.vic.gov.au/feedback ឬតាមរយៈការហៅទូរសព្ទទៅលេខ 1800 312 820 និងស្នើសុំឱ្យនិយាយជាមួយបុគ្គលិកធ្វើការ អ្នកមើលការខុសត្រូវ ឬអ្នកគ្រប់គ្រងរបស់អ្នក។

យើងចាត់ទុកឯកជនភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ដើម្បីស្វែងយល់ពីរបៀបប្រើប្រាស់ព័ត៌មានរបស់អ្នក សូមអាន គោលការណ៍ឯកជនភាពរបស់យើង